អាជ្ញាធរស្រុកលើកដែក អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

ស្រុកលើកដែក៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តព្រៃវែង ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកលើកដែក ពិសេសកងកម្លាំង ត្រូវយកចិត្តទុកដាក់ អនុវត្តអោយបានម៉ឺងម៉ាត់ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៤៤សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងដែរថា ស្រុកលើកដែក ខេត្តកណ្តាល មានគោលដៅចំនួន ១ មានព្រំប្រទល់ជាប់នឹងខេត្តព្រៃវែង តាមផ្លូវជាតិលេខ១ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។