ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូ AC នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូAC ពីលើផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុង ភូមិព្រែកដំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។

មានខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូAC ពីលើផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុង ភូមិព្រែកដំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។

មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ អោយមានភាពប្រសើរឡើង។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងតាមរយៈវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នូវបញ្ហាផ្លូវលំបាកធ្វើដំណើរ សម្រាប់អោយក្រុមការងារកសាងផែនការ ដាក់បញ្ចូលសំណើរនេះ ចូលទៅក្នុងកម្មវិធីវិនិយោគខេត្ត ដើម្បីបានអនុវត្តគម្រោងឆ្លើយតបទៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ មេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយផ្លូវ កុំដឹងលើសទំងន់ដែលនាំអោយផ្លូវឆាប់ខូចវិញ ។ ក្រៅពីនេះឯកឧត្តមក៏បានក្រើនរំលឹកប្រជាពលរដ្ឋ សូមអោយមានស្មារតី ប្រុងប្រយត្ន័ នឹងជំងឺឆ្លងផ្សេងៗ និងសូមអោយមើលថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអនុវត្តទៅតាម ការណែនាំង របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវិត១៩ ក្រៅពីនេះក៏សូម អោយបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសអោយឆ្ងាយ ពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ។មតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ អោយមានភាពប្រសើរឡើង។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងតាមរយៈវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នូវបញ្ហាផ្លូវលំបាកធ្វើដំណើរ សម្រាប់អោយក្រុមការងារកសាងផែនការ ដាក់បញ្ចូលសំណើរនេះ ចូលទៅក្នុងកម្មវិធីវិនិយោគខេត្ត ដើម្បីបានអនុវត្តគម្រោងឆ្លើយតបទៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ មេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយផ្លូវ កុំដឹងលើសទំងន់ដែលនាំអោយផ្លូវឆាប់ខូចវិញ ។ ក្រៅពីនេះឯកឧត្តមក៏បានក្រើនរំលឹកប្រជាពលរដ្ឋ សូមអោយមានស្មារតី ប្រុងប្រយត្ន័ នឹងជំងឺឆ្លងផ្សេងៗ និងសូមអោយមើលថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអនុវត្តទៅតាម ការណែនាំង របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវិត១៩ ក្រៅពីនេះក៏សូម អោយបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសអោយឆ្ងាយ ពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ។