ក្រុមកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួុន ៤៧គ្រួសារ មកពី ឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល។

ថ្លែងនៅចំពោះមុខគ្រួសារអតីតយុទ្ធជនឯកឧត្តម បានគូសបញ្ជាក់ថាយើងទាំងអស់គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូន ត្រូវតែចងចាំ ត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រនូវគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ថែមទៀត។

ក្នុងឱកាសចែកអំណោយនាថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម គីម រឹទ្ធី បានណែនាំដល់បងប្អូនដែលជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ ។

ឯកឧត្តមបន្តថា អំណោយដែលយកមកចែកជូននាពេលនេះថ្វីត្បិតតែបន្តិចបន្តួចមែនតែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម គីម រិទ្ធី បានបន្តទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់ មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ជាក់ស្ដែងនាថ្ងៃនេះ ឯកឧត្តមបាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ទាំង៤៧គ្រួុសារ ដោយក្នុងមួយគ្រួសាររួមមាន៖

អង្គរ២៥គីឡូ មីមួយកេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួុរ ទឹកត្រី១យួុរ ម៉ាស់ចំនួុន១០ សៀងផ្អែម១យួរ ឆៃប៉ូវ ១គីឡូ ស្ករស១គីឡូ ទឹកភេសជ្ជៈ AD១យួរ ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈsponser ចំនួន១កេស និងថវិកាក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលផងដែរ ៕