រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅសាលាខេត្តកណ្ដាល នឹងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រធានច្រកទ្វាព្រំដែនទូទាំងខេត្ត

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានណែនាំដល់ អភិបាលស្រុក ក្រុង កងកម្លាំង និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តខ្ពស់ក្នុងការការពារ និងទប់ស្កាត់អោយបាននូវការរីករាយរាលដាលវីរុសCOVID-19 នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្ដមបន្ថែមថា ក្នុងករណីមានផ្ទុះវីរុសCOVID-19 មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវចុះដល់ទីតាំងផ្ទាល់ ហើយធ្វើតេស្តទៅអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ព្រមទាំងយកអ្នកផ្ទុកវីរុសCOVID-19 ដាក់ដោយឡែកដើម្បីតាមដាន និងព្យាបាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អភិបាលស្រុក ក្រុង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវណែនាំមន្ត្រី បុគ្គលិក ឱ្យស្វាគមន៍គ្នាដោយដៃសំពះ តាមទំនៀមទម្លាប់ខ្មែរ ជៀសវាងការចាប់ដៃ ឬប៉ះពាល់គ្នាដោយផ្ទាល់ ត្រូវចេះអនាម័យជាប្រចាំ ដោយលាងសំអាតដៃដោយសារប៊ូ ទឹកស្អាត ឬអាល់កុលលាងដៃអោយបានញឹកញាប់ ហើយកងកម្លាំងត្រូវខិតខំថែរក្សា ការពារ សន្តិសុខសណ្តាប់សាធារណៈ នៅមូលដ្ឋាន អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ប្រភព raksmeysvayreang