តៃកុងរថយន្តដឹកដីដេកលក់ក្នុងពេលបើកបរ រេចង្កូតទៅបុកPassAppរុញផ្ទប់នឹងបង្គោលភ្លើង បណ្ដាាលឲ្យបុរសម្នាក់របួសធ្ងន់

កណ្តាល: នៅព្រឹកម៉ោង ១០ និង ៥នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ21A ក្បែរមាត់ទន្លេ មុខវត្តត្រពាំងឈូក ស្ថិតភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូPassApp ជាមួយរថយន្តដឹកដី។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តដឹកដីមួយគ្រឿង ពណ៌លឿង ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0925 បើកបរដោយឈ្មោះ ចាប បញ្ញា អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ខណ:មកដល់ចំណុចខាងលើបានរេចង្កូតទៅបុកម៉ូតូ PassApp ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1R- 5188 មានម្ចាស់ឈ្មោះ ប៉ាន រ៉ា អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិព្រៃស្វា ឃុំពុតស ស្រុកបាទី ខេត្តតាកែវ សម្រាកនៅខាងក្នុង បណ្ដាលឲ្យរបួសធ្ងន់។

មូលហេតុ៖ តៃកុងរថយន្តមិនស្រួលខ្លួនបានលេបថ្នាំផ្ដាសាយចំនួន៤គ្រប់ បណ្ដាលឲ្យដេកលក់ក្នុងពេលបើកបរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង បញ្ជូនជនរងគ្រោះនិងជនបង្កទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកម្ចាស់រថយន្តបង្កសុំសងសំណងទាំងស្រុងទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕ ប្រភព សុវណ្ណភូមិពិត