ពិធីជួបជុំលេីកទី៤ ជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ : ល្ងាចថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២០ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​សំណេះសំណាល​ និង​ពិសា​រអាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​ ដែលពិធីនេះធ្វើឡើងនៅ​មជ្ឈមណ្ឌល​ស​ន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់សារសំខាន់មួយសម្រាប់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០គឺ
– អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ
– អ្នកសារព័ត៌មានកុំបំភ្លៃការពិត
– កុំយកយកអ្នកសារព័ត៌មានធ្វើជាសត្រូវ ។