រថយន្តវេអងដឹកទំនិញក្រុម លោក ហាក់ ម៉ៅ ដាច់ហ្វ្រាំងប្រឡះរថយន្តស្តារិចរត់ឈ្នួលពេញទំហឹងបណ្តាលឱ្យ រងរបួសជាច្រើននាក់

ស្នួលក្រចេះ៖ នៅថ្ងៃទី 11/01/2020 នៅវេលា 19:20នាទី មានគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅចំណុចផ្លូវ​ ជាតិលេខ 7A (ស្នួល-មេមត់ )ចំណុច គីឡូម៉ែតលេខ(248) ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
រវាង រថយន្ត បុក រថយន្ត បញ្ច្រាសទិសគ្នា។

ករណីនេះបង្កហេតុឡើងដោយ
រថយន្តម៉ាក ហុីយ៉ាន់ដាយ វេអង ពណ៌ត្រៃអុី ដែលគេស្គាល់ថាជាក្រុមរថយន្តរបស់លោកហាក់ម៉ៅ គ្មានផ្លាក់លេខ បេីកបរឈ្មោះ អុី ម៉ៃ ភេទ ប្រុស អាយុ 32ឆ្នាំ ​ជនជាតិខ្មែរ​ មានទីលំនៅ ភូមិស្រែខ្ញែរ ឃុំពេាធិម្រាល ស្រុកបសេដ្ធ ខេត្តកំពង់ស្ពឺ (គ្មានរបួសស្នាម )។

ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់នូវអត្តសញ្ញាណប័ណ្ណក្នុងរថយន្ត។

រថយន្តបង្ករបេីកពីទិស ខាងជេីងទៅទិសខាងត្បូង បុករថយន្ត ស្តារិច
ពណ៌ទឹកប្រាក់ ផ្លាក់លេខភ្នំពេញ 2BA:0376 ពេញទំហឹងដែលបើកបញ្ច្រាស់ទិសគ្នាបេីកបរដោយឈ្មោះ ខេង សុខហេង ភេទប្រុស អាយុ 32ឆ្នាំរងរបួសធ្ងន់ មានទីលំនៅភូមិ2ធ្នូ ឃុំ2ធ្នូ ស្រុកស្នួល ខេត្ត ក្រចេះបណ្តាលអេាយក្រឡាប់។

អ្នករួមដំណើរចំនួន 6នាក់ ទី1 ឈ្មោះ ថេាង សាលី ភេទ ស្រី អាយុ 47ឆ្នាំ ភូមិរហា ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (រងរបួសធ្ងន់ )ទី2 ឈ្មោះ ហ៊ាង រ៉ន់ ភេទ ប្រុស អាយុ 41ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ( របួសស្រាល) ទី3 ឈ្មោះ ហ៊ាង ស៊ាងហៃ ភេទប្រុស អាយុ 12ឆ្នាំ មានទីលំនៅជាមួយគ្នា (របួសស្រាល ) ទី4 ឈ្មោះ សួន យ៉េត ភេទ ស្រី អាតុ 41ឆ្នាំ មានទីលំនៅមួយគ្នា ( រងរបួសធ្ងន់) ទី5 ឈ្មោះ ហ៊ាង ស្រីនាង ភេទស្រី អាយុ 36 មានទីលំនៅជាមួយគ្នា (រងរបួស ធ្ងន់ ) ទី6 ឈ្មោះ រ៉ា ស្រី នុត ភេទ ស្រី អាយុ 6ឆ្នាំ មានទីលំនៅជាមួយគ្នា ( រងរបួសស្រាល) បានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុក ស្នួល។

បច្ចុប្បន្នវត្ថុតាង រថយន្ត ស្តារិចខូចខាតធ្ងន់ 01 គ្រឿងនឹង រថយន្តវេអង 01គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ៕Sokha

ប្រភព សុវណ្ណភូមិពិត