អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១៥១ខ្នងទាំងកណ្ដាលយប់អធ្រាតនៅខណ្ឌឬស្សីកែវ ចេញផ្សាយ ថ្ងៃទី 06/01/2020

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋ១៥១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់គាត់ជាអ្នកធ្វើនំលក់ផ្ទះជាប់និងផ្ទះឆេះដំបូងគេរូបគាត់កំពុងតែធ្វើនំស្រាប់មានអណ្ដាតភ្លើងឆេះចេញមកខាងក្រោយផ្ទះលក់បាយគាត់ក៏រត់ចេញមកខាងក្រៅ ហើយស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ និងនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងមកបាញ់ពន្លត់។

សមត្ថកិច្ចបានឲ្យដឹងថា​ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ ដោយរងការខូចខាតសំភារះមួយចំនួនធំនិងផ្ទះប្រជាពលរដ្ឋ១៥១ខ្នងត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា​ មូលហេតុនៃការឆាបឆេះខាងលេីគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី​ រីឯរថយន្តពន្លត់អគ្គិភ័យមកចំនួន៤១គ្រឿងនិងប្រេីប្រាស់អស់ទឹក៤១ឡាន ហើយអគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុងនៅ៣និង១០យប់ថ្ងៃដដែល ៕ ប្រភព crnnews