សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានីភ្នំពេញផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវជាមុនសិន

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៨គ្រួសាររស់នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦និងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវបានរួមគ្នាប្តឹងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និង គូកន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ឈ្មោះ ព្រំ បូរ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអោយផ្អាកចំណាត់ការរដ្ឋបាល ជាបណ្តោះអាសន្តដើម្បីជៀសវាងការខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង រក្សាភាពយដើមនៃទីតាំងទំនាស់ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវ ជាមុនសិន ។

នេះបើយោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នេះក្នុង
លិខិតនេះអះអាងថាករណីនេះក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាលរាជធានីភ្នំពេញ បង្អង់ចំណាត់ការរដ្ឋបាលពាក់ព័ន្ធនឹងទីតាំងទំនាស់ជាបណ្តោះអាសន្នដើម្បីទុកលទ្ធ
ភាពឲ្យមន្ត្រីអគ្គាធិការដ្ឋានចុះធ្វើការអង្កេតស្រាវជ្រាវ ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋផលប្រយោជន៍របស់រដ្ឋបាលរាជធានីភ្នំពេញនិង ផលប្រយោជន៍មុខច្បាប់៕