ប្តីប្រពន្ធស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឬស្សី

បាត់ដំបង ៖ បុរសជាប្តីបានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្តរីឯប្រពន្ធ រងរបួសធ្ងន់ សមត្ថកិច្ចសង្គ្រោះទៅមន្ទីរពេទ្យ ដោយសារថយន្តកុងតឺន័រឡើងវ៉ារថយន្តផ្សេងហើយទៅបុកជាមួយរថយន្តតូចរបស់ជនរងគ្រោះ។

គ្រោះចរាចរណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី.២៩ខែធ្នូឆ្នាំ២០១៩នៅលេីផ្លូវជាតិលេខ៥
ត្រង់ចំណុចក្រុមទី១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សីចន្លោះបង្គោលគីឡូម៉ែត្រលេខ(243-244) ។

មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សីលោកម៉ៅ ហ៊តបានឱ្យដឹងថាតៃកុងរថយន្តហាយឡិនឌ័រដែលស្លាប់មានឈ្មោះសៀក សេងទ្រីអាយុ៥៥ឆ្នាំនិងស្រ្តីជាប្រពន្ធរងរបួសធ្ងន់ឈ្មោះពេញ សុធីអាយុ៥៣ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធនេះរស់នៅភូមិ សង្កាត់ប៉ាហ៊ីក្រុងប៉ៃលិនខេត្តប៉ៃលិន។

ចំណែក៖តៃកុងរថយន្តបង្កមិនស្គាល់ឈ្មោះទេ
ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

សាក្សីបានប្រាប់សមត្ថិច្ចដែលចុះទៅវាស់វែងថាមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកនីសាន់ធុនដឹកជញ្ជូនពាក់ផ្លាកលេខព្រះសីហ
នុ3A1691សណ្ដោងរ៉ឺម៉កដឹកកុងតឺនរ័ពាក់ផ្លាកលេខព្រះស៊ីហនុ4A1959 ធ្វើដំណើរមកពីទិសបាត់ដំបងទៅភ្នំពេញ មកដល់ចំណុចកើតហេតុខាងលើបានឡេីងវ៉ារថយន្តផ្សេងបណ្ដាលឱ្យជ្រុលទៅបុករថយន្តហាយលិនឌ័រ
ធុនទេសចរណ៍តូចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AD. 9374ដែលកំពុងធ្វើដំ
ណើរបញ្ច្រាសទិសគ្នាមួយទំហឹងបណ្តាលឱ្យស្លាប់និងរបូសធ្ងន់តែម្តង។

អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកអ្មកស្លាប់ប្រគល់ទៅឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកមធ្យោបាយរថយន្តខូចទាំង2គ្រឿង បញ្ជួនទៅអធិការដ្ឋានជំនាញចរាចរណ៍ដើម្បី
ស្រាវជ្រាវរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។

ទាក់ទិននិងច្បាប់ចរាចរណ៍ផ្លូវគោក ពលរដ្ឋឆ្ងល់ថា រថយន្តមួយគ្រឿងពាក់ស្លាកលេខ(២) អញ្ចឹងត្រឹមត្រូវដែរឬអត់លោកប៉ូលីសចរាចរណ៍ ជាក់ស្តែងដូចរថយន្តខាងលើនេះស្រាប់មើលឃើញហើយ
ក្បាលរថយន្តស្លាកលេខ ព្រះសីហនុ 3 A 1691 រីឯរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A 1959
នេះសំណាងហើយដែលរថយន្ត ធំនេះរត់មិនរួច បើសិនជាវារត់បាត់ហើយជនរងគ្រោះមើលឃើញតែស្លាកលេខ រ៉ឺម៉ក តើទៅចាប់រថយន្តពីណាមក ដើម្បីរកខុសត្រូវតាមផ្លូវច្បាប់ ប្រការនេះសូមសមត្ថកិច្ចមើលផង រថយន្តធំៗមានលក្ខណះបែបនេះច្រើនណាស់នៅផ្លូវជាតិលេខ៤៕