ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាថ្ងៃត្រង់ ផ្លូវជាតិលេខ៣ជិតទីប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្លាយស៊ីទែនប្រេងម៉ាស៊ូត ហូរចេញមកក្រៅតាមប្រព័ន្ធលូប្រមាណ៣ពាន់លីត្រ ពលរដ្ឋរាប់រយនាក់នាំគ្នាដងយកប្រេង

ខេត្តព្រះសីហនុ៖ ស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែងនៅស្រុក​
ព្រៃនប់ មានកំហុសបច្ចេកទេស
ធ្លាយស៊ីទែនប្រេងម៉ាស៊ូត ហូរចេញមកក្រៅតាមប្រព័ន្ធលូប្រមាណ៣ពាន់លីត្រ ធ្វើឲ្យប្រ​ជា​ពលរដ្ឋ​រាប់​សិប​នាំ​គ្នា​ដង​យក​ប្រេង​នេះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ២០១៩នេះ ស្ថិតនៅតាមប្រឡាយស្របតាមផ្លូវជាតិលេខ៣ជិតទីប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានអោយដឹងថា៖ ប្រេងនេះមានប្រភពបណ្តាលមកពីធ្លាយស៊ីទែនប្រេងចេញពីស្ថានីប្រេងមួយកន្លែងនៅជាប់នឹងសួនច្បារររង្វង់មូលវាលរេញប្រមាណជាង៣០០ម៉ែត្រ ។ បើតាមម្ចាស់ស្ថានីយ៍ លីរត្ន័នៅផ្សារវាលរេញប្រាប់សមត្ថកិច្ចថា ប្រេងនេះជាប្រេងម៉ាស៊ូត មានចំនួនប្រមាណជាង៣ ០០០លីត្រ ធ្លាយចេញពីស៊ីទែនស្តុកនៅក្នុងស្ថានីយ៍ ដោយសារបញ្ហាខុសបច្ចេកទេស។

ទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងទាំងម្ចាស់ស្ថានីយ៍ប្រេង មិនមានការហាមឃាត់ពលរដ្ឋដែលនាំគ្នាទៅដងប្រេងនេះឡើយ ដោយគ្រាន់តែណែនាំអោយប្រុងប្រយត្ន័បន្ថែមប៉ុណ្ណោះ។ ប្រភព សន្តិភាពពិត