ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ត​ និងម៉ូតូ​ ដែលបណ្តាលតារាកំប្លែង​ នាយស្មាញ​ ស្លាប់នៅកន្លែងកើតហេតុ

គ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ត​ និងម៉ូតូ​ ដែលបណ្តាលតារាកំប្លែង​ នាយស្មាញ​ ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ​ ៖​ នៅវេលាម៉ោង ១៦:៣០នាទី​ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ ត្រង់ចំណុចលើផ្លូវ ៦០ម៉ែត្រ​ កែង​ ៣០ម៉ែត្រ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច​ បានឲ្យដឹងថា​ គ្រោះថ្នាក់នេះ​ កេីតឡេីងរវាងរថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុស អាយុ​ ២៣ឆ្នាំ ស្នាក់នៅភូមិស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)​ បើកបរក្នុងទិសដៅពីត្បូងទៅជើង បត់ស្តាំ ក៏បានបុកជាមួយម៉ូតូមួយគ្រឿង​ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខ​ កំពង់ស្ពឺ 1B-6970 បើកបរដោយឈ្មោះ សុួន សុខហុីម (ហៅ ស្មាញ) ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល​ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា។

សមត្ថកិច្ច​ បានបន្តថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បណ្តាលអោយ មនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់មនុស្ស ០១នាក់ និងខូចខាតម៉ូតូ​ ០១គ្រឿងធ្ងន់។

បច្ចុប្បន្ន​ ជនបង្កហេតុ​ ត្រូវបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ បន្តអនុវត្តតាមនីតិវិធី ៕